រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ
៦កើត ខែអស្សុជ ឆ្នំាថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នំា២០២៣
វេលាម៉ោង ៨ : ៣០នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ លោក វ៉ា វណ្ណច័ន្ទ
ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ
អនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នំា២០២៣ ស្តីពីគោលការណ៍
និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌ
នៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ
ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ សិក្ខាសាលាផ្សព្វផ្សាយនាព្រឹកនេះ
ដឹកនំា និងថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាប្រធានក្រុមការងារចំពោះកិច្ចប្រជុំកម្រិតថ្នាក់ដឹកនំា
តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មាធិការដឹកនំាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អគហ) និងមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញ
សរុបចំនួនប្រមាណ ១២០០នាក់ ក្នុងនោះរួមមាន សមាសភាពមកពីតំណាងក្រសួង ស្ថាប័ន ការដ្ឋានកែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាល
រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គភាពក្រោមឱវាទ កសហវ មន្ទីរ សហវ អង្គភាព
និងមន្ទីរជំនាញរាជធានី ខេត្ត។